Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ

2.4K 181 5
                                    

ការថើបយ៉ាងផ្អែមល្ហែមនៅតែបន្ត ពួកគេខាំច្បូបក្លែបបបូរមាត់ដ៏ទន់របស់គ្នាទៅវិញទៅមកទាំងមិនជិនណាយ ។ យូរទៅវាកាន់តែជ្រាលជ្រៅ រកប្រាប់មិនត្រូវ ខណៈម្នាក់ៗបាត់បង់សតិទៅហើយ ខួរក្បាលរបស់ពួកគេទទេស្អាត ដឹងត្រឹមតែម្យ៉ាងគឺពួកគេពេញចិត្តចំពោះការថើបមួយនេះ ។

«អ្ហឹម... Jung »Tae កាន់តែលង់ជ្រៅ ព្យាយាមទាញអារម្មណ៍របស់ខ្លួនមកវិញទាំងដកបបូរមាត់ចេញពីអ្នកម្ខាងទៀត តែ Jungkook មិនព្រមគេក្រសោបកញ្ជឹងកនាយតូចជាប់មុននឹងទម្លាក់មាត់ថើបគេម្ដងទៀត ។

«ខ្ញុំស្រឡាញ់បង!!»Jungkook ប្រើសម្ដីលួងចិត្តរាងតូច ទើបតម្រង់ទៅរកបបូរមាត់ក្រពុំថែលថើបតាមចិត្តដែលមិនទាន់ឆ្អែត ។ ដៃក្រាស់ចាប់ផ្ដើមអង្អែលភ្លៅរលោង បណ្ដេញមកកាន់ត្រកៀកមូលក្លំ ច្របាច់ថ្នមៗ មុននឹងទាញគេអោយមកកាន់តែកៀក ។ Tae ដឹងថាហាមមិនបាន ដៃដែលរុញច្រានទ្រូងគេមុននេះសន្សឹមៗទម្លាក់មកអោបចង្កេះបាវខ្សាច់វិញ ផ្ដោះផ្ដងបបូរមាត់ជាមួយរាងក្រាស់រហូតដល់គេអស់ចិត្ត ។

#វិមាន Jeon

កំឡុងពេលដែលអ្នកម្ខាងទៀតកំពុងតែមានក្ដីសុខ ខុសពីអ្នកនៅវិមានដែលកំពុងតែទទួលកំហឹងពីលោក Jeon ដែលកំពុងតែជះដុតរោលគ្រប់គ្នា បន្ទាប់ពីបានដំណឹងពីសាលាមកថា Jungkook មិនបានមកប្រឡង ហើយនេះក៏មិនមែនលើកទីមួយដែរ ដែលខាងសាលាតែងប្ដឹងផ្ដល់មកលោក ថែមទាំងចង់សុំអនុញ្ញាតរាងចំណាស់ដើម្បីលុបឈ្មោះរបស់ Jungkook ចោលទៀតផង ព្រោះថាគេមិនដែលមកប្រឡងម្ដងណាឡើយ ។

«ឆាប់ទៅតាម Jungkook មកឥឡូវនេះ យូរទៅវាកាន់តែភ្លើតភ្លើនទៅហើយ...អាសេម យកទូរស័ព្ទមកអោយយើង»លោក Jeon ស្រែកផ្អើលភូមិគ្រឹះ សូម្បីលោកស្រី Jeon ក៏មិនដឹងថាគួរហាមបែបណា ត្បិតថា Jungkook ធ្វើខុសពិតមែន គាត់ពិបាកនិយាយដោះសារជួសកូនណាស់ ឯ Jiho បានត្រឹមស្ងប់ស្ងាត់ មិនហ៊ានទៅបន្ទាយទេ ខ្លាចនៅវិមាននឹងកើតបញ្ហា នៅខ្លះគ្រាន់ជួយឃាត់ ។

«នេះលោកប្រុស»មេការ ប្រគល់ទូរស័ព្ទទៅអោយរាងចំណាស់ទាំងញ័រដៃ មុននឹងដកខ្លួនទៅម្ខាង ។ លោក Jeon ខលទៅកូនទាំងញ័រដៃ ប៉ុន្តែគិតឬ? ថា Jungkook នឹងលើកលេខរបស់លោកនោះ?

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Onde as histórias ganham vida. Descobre agora